អាវុធសម្ងាត់របស់ស្រ្តីដែលអាចសម្លាប់ចិត្តបុរសៗបាន
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: May 6, 2021
ស្រ្តីជាភេទដែលទន់ខ្សោយបំផុតនៅក្នុងកែវភ្នែកបុរស។ ប៉ុន្តែបើអ្នកបានអានអត្ថបទនេះ អ្នកនឹងភ្ញាក់ផ្អើលលើភាពខ្លាំងរបស់ស្រ្តី ព្រោះតែលក្ខណៈពិសេសរបស់នាងជាមួយអាវុធជាប់ខ្លួនដែលអ្នកមិនអាចគេចផុតបាន។
១. សម្រស់
ការរៀបចំខ្លួនឲ្យមានភាពទាក់ទាញ គឺជាអាវុធដ៏មុតស្រួចអាចខ្វេះគ្រាប់ភ្នែករបស់បុរសៗឲ្យបង្វែរការចាប់អារម្មណ៍មកលើរូបនាងយ៉ាងឆាប់រហ័ស។ មិនថាបុរសនោះ មានកម្លាំងខ្លាំងប៉ុណ្ណាទេ ពួកគេនឹងមិនអាចទប់ចិត្ត និងបញ្ឈប់ការគយគន់លើរូបភាពដ៏ល្អរបស់នារីៗស្អាតដែលដើរឆ្លងកាត់ក្រសែភ្នែករបស់គេបានឡើយ។
២. ភាពក្លាហាន
ក្រៅតែពីសម្រស់ ការបង្ហាញពីភាពក្លាហានក្នុងការនិយាយស្ដី និងធ្វើរឿងអ្វីមួយប្រកបដោយភាពជឿជាក់ គឺជាអាវុធដ៏ពិសេសអាចចាក់ទម្លុះភាពរឹងមាំរបស់បុរសៗបានយ៉ាងមានប្រសិទ្ធភាព។ បុរសៗរមែងទប់ចិត្តខ្លួនឯងមិនជាប់នោះឡើយ នៅពេលដែលគេបានឃើញនារីដ៏ក្លាហានម្នាក់ ហ៊ានដើរចូលមករកគេ ហើយនិយាយទៅកាន់គេប្រកបដោយភាពជឿជាក់ និងម៉ត់ចត់នោះ។
៣. ចំណេះដឹង
នារីដែលមានចំណេះដឹងទូលំទូលាយ អាចជជែកវែកញែកជាមួយបុរសៗមិនទាល់នោះ វាពិតជាអាចធ្វើឲ្យបុរសនោះខ្លាចរអានឹងសមត្ថភាពរបស់នាង។ តួយ៉ាង បុរសនឹងអាចមើលស្រាលនារី ឬអាចដើរខ្សែលើនារីទាំងឡាយ ដែលមានចំណេះខ្សោយជាងខ្លួនជាក់ជាមិនខាន។ ផ្ទុយទៅវិញ បើនារីនោះមានទាំងសម្រស់ ភាពក្លាហាន ហើយមានទាំងបញ្ញាទៀត ច្បាស់ណាស់ថាបុរសៗនឹងចាញ់ច្រាបនូវចំណេះដឹងដែលនាងមានមិនខាន។
៤. អត្តចរឹត
ចំណេះដឹងប្រកបជាមួយនឹងអត្តចរឹតថ្លៃថ្នូរ ស្គាល់ខ្ពស់ទាប ស្គាល់កាលៈទេសៈ សម្ដីទន់ភ្លន់ គឺជាមន្តសណ្ដំចិត្តអ្នកផងទាំងពួងឲ្យផ្ដល់ក្ដីអាណិតស្រឡាញ់ និងផ្ដល់តម្លៃដល់សុភាពនារីបែបនោះ មិនថារាងមានរូបរាងបែបណា ឬចំណេះដឹងខ្ពស់ទាបយ៉ាងឡើយ។ អត្តចរឹតថ្លៃថ្នូរ សបញ្ជាក់ពីសណ្ដានចិត្តខាងក្នុងរបស់នារីនោះ រួមជាមួយនឹងរបៀបរបបនៃការរស់នៅរបស់នាងផងដែរ ដែលហេតុធ្វើឲ្យបុរសៗមិនអាចរក្សាជំហរដ៏រឹងត្អឹងរបស់ខ្លួនជាមួយនឹងនារីប្រភេទនេះឡើយ។
អត្ថបទស្រាវជ្រាវ
ជម្រើសស្រ្តីឆ្នើម
Comments