លះបង់នូវភាពតានតឹងនិងការព្រួយបារម្ភ
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: Nov 10, 2021
" គ្មានអ្វីខុសបើយើងទម្លាក់សម្ពាធទាំងអស់ចោល ព្រោះយើងមិនត្រូវការវាឡើយ " ។

មនុស្សគ្រប់គ្នាតែងចង់គ្រប់គ្រងជីវិតខ្លួនឯងឲ្យបានល្អ រួមមាន ការសិក្សា ការងារ ផែនការជីវិត និងរឿងរ៉ាវបន្ទាប់បន្សំជាដើម។ ប៉ុន្តែ ជាញឹកញាប់យេីងមិនអាចក្តោបក្តាប់បានគ្រប់រឿងដែលហូរចូលជីវិតយេីងបានរហូតនោះទេ ទេីបធ្វើឲ្យយេីងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សដែលធ្វើអ្វីៗចេះតែមិនបានល្អ មិនបានសម្រេច ឬខ្លួនឯងធ្លាក់ចុះ។

យ៉ាងណាមិញ ជំនួសឲ្យការបន្ទោសខ្លួនឯងក្នុងការមិនអាចគ្រប់គ្រងអ្វីៗឲ្យមានស្ថេរភាពល្អជានិច្ចនោះ ជម្រើសល្អបំផុតយើងត្រូវតែរកភាពស្ងប់នៃចិត្តរបស់ខ្លួនឲ្យបានល្អ។ កាលណាដែលយើងគ្មានភាពស្ងប់សុខយកមកដាក់ក្នុងខ្លួនយើងទេ យេីងនឹងមិនអាចឈានទៅរកភាពច្បាស់លាស់ មានប្រាជ្ញាស្មារតី និងការជឿជាក់យ៉ាងក្លាហានដែលយើងត្រូវធ្វើដើម្បីសម្រេចដល់គោលដៅរបស់ខ្លួនឡើយ។ ហេតុនេះ មនុស្សគ្រប់គ្នាត្រូវមានសន្តិភាពផ្លូវចិត្តរឹងមាំដែលលើសពីសមត្ថភាពនៃការគ្រប់គ្រងអ្វីៗរបស់ខ្លួនឯង ទេីបធ្វើឱ្យយើងលែងមានការព្រួយបារម្ភខ្លាំងពេក។

ជំហានពីរយ៉ាងដែលធ្វើឲ្យយើងអាចស្វែងរកខ្លួនឯងបានល្អដោយលែងមាននៅភាពតានតឹងនឹងព្រួយបារម្ភ ៖
ជំហានទី ១ : សួរខ្លួនឯងថា"តើអ្នកចង់បានអ្វី?

នៅពេលដែលរាងកាយរបស់អ្នកនឿយហត់ពេកក្នុងការបន្តដំណើរ នៅពេលដែលវិញ្ញាណរបស់អ្នកមានអារម្មណ៍នឿយណាយពីការធ្វើដំណើរ នៅពេលដែលចិត្តរបស់អ្នកមានអារម្មណ៍អស់កម្លាំង។ ដូច្នេះ សួរខ្លួនឯងនូវសំណួរ៖ "តើអ្នកចង់បានអ្វី?" បន្ទាប់មក ឆ្លើយចម្លើយនោះចេញមក។ ហើយរាល់ពេលដែលការបំពេញចម្លេីយរបស់អ្នកបង្ហាញឲ្យឃើញថាវាមានសារៈសំខាន់ខ្លាំងក្នុងជីវិតរបស់អ្នក នោះធ្វើឲ្យអ្នកមានក្ដីសង្ឃឹមសារជាថ្មី។ កុំបោះបង់ បន្តឆ្ពោះទៅរកគោលដៅ។
ជំហានទី ២ : ផ្តល់ការអនុញ្ញាតឱ្យខ្លួនឯងធ្វើអ្វីដែលខ្លួនឯងស្រឡាញ់

អ្នកអាចធ្វើតាមរបៀបដែលមានអារម្មណ៍ធម្មជាតិចំពោះអ្នក អារម្មណ៍ល្អចំពោះអ្នក អារម្មណ៍ពិតចំពោះអ្នក ។ អ្នកត្រូវបើកចិត្តឲ្យទូលាយនឹងត្រៀមចិត្តទុកជាមុនទោះដឹងថាវាមិនអីទេប្រសិនបើមិនដំណើរការ ឬផលិតផលចុងក្រោយរបស់អ្នកមិនមានរូបរាង មិនមានផ្លែផ្កា ឬមានអារម្មណ៍ថាធ្វើដូចអ្នកដទៃ ឬមាននរណាគេថាអ្នកគ្មានផ្លូវដែលជោគជ័យ។ វាមិនចាំបាច់ទេ និងគ្មានន័យទាល់តែសោះសម្រាប់អ្នកចំណាយគិតលើរឿងទាំងនោះ ព្រោះពិភពលោកត្រូវការអ្វីដែលសមិទ្ធផលរបស់អ្នកដែលខិតខំប្រឹងបង្កើតឡើងមិនមែនជាអ្វីដែលអ្នកធ្វើតាមការគិតរបស់អ្នកដទៃឡើយ។



អត្ថបទស្រាវជ្រាវ ៖ ជម្រើសស្រ្តីឆ្នើម / ក. លន់ រតនា
Comments