top of page

គន្លឹះសំខាន់ៗ៤យ៉ាង សម្រាប់ការថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត

Updated: Jul 31, 2021

សុខភាពគឺជាទ្រព្យសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបានសំរាប់មនុស្សគ្រប់រូប។ ហេតុដូច្នេះហើយទើបបានជាយើងទាំងអស់គ្នាត្រូវមើលថែសុខភាពខ្លួនឯងឲ្យបានល្អបំផុត។ ថ្ងៃនេះ ជម្រើសស្រ្តីឆ្នើម សូមណែនាំនាំវិធីសាស្រ្តងាយៗ ៤យ៉ាង ក្នុងការថែទាំសុខភាពកាយ-ចិត្តរបស់យើងឲ្យមានសុខភាពល្អ និងរឹងមាំ។


ree


១. ការហូ​ប




ការហូបចុក វាជួយយើងឲ្យមានសុខភាពល្អប្រសិនបើយើងហូបចុកបានត្រឹមត្រូវ ប៉ុន្តែវាក៏អាចធ្វើឲ្យប៉ះពាល់សុខភាពយើងផងដែរ ប្រសិនបើយើងហូបចុកខុស។ ត្រង់ចំណុចនេះហើយដែលយើងត្រូវគិតគូរពីការហូបចុក និងជ្រើសរើសអាហារសំរាប់ទទួលទានប្រចាំថ្ងៃរបស់យើងថាតើចំណីអាហារណាខ្លះដែលយើងគួរតែជ្រើសរើសយកមកបរិភោគ ហើយចំណីអាហារណាខ្លះដែលមិនគួរយកមកបរិភាគ។ មានចំណីអាហារជាច្រើនដែលយើងតែងតែនិយមចូលចិត្តញាំដូចជាប្រភេទអាហារFast Foodជាដើម វាធ្វើឲ្យប៉ះពាល់សុខភាពយើងបន្តិចម្ដងៗ ហើយវាក៏បង្កទៅជាជម្ងឺធ្ងន់ធ្ងរដោយមិនដឹងខ្លួនផងដែរ។​ អាហារល្អ មិនចាំបាច់ទាល់តែអាហារដែលមានតម្លៃថ្លៃ ឬអាហារដែលនាំចេញពីហាងល្បីឡើយ សូមត្រឹមតែបន្លែត្រីសាច់ជុំវិញផ្ទះក៏ជាការល្អបំផុតសំរាប់យើងហើយ។


២. ដំណេក




ការទទួលទានដំណេកគឺសំខាន់ណាស់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ រាងកាយរបស់យើងត្រូវការសម្រាកបន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃ។ ការគេងចន្លោះពី ៧-៩ម៉ោង គឺល្អសំរាប់មនុស្សគ្រប់វ័យ។ ដូចនេះនៅពេលដែលយើងគេងលក់គ្រប់គ្រាន់វាជួយឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តយើងរឹងមាំ។ ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ នោះមិនត្រឹមតែធ្វើឲ្យយើងហត់ទេ​​ វាក៏មានផលប៉ះពាល់ចំពោះសុខភាពផងដែរ។


៣. លំហាត់ប្រាណ





ជាការពិតណាស់ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃធ្វើឲ្យសុខភាពផ្លូវកាយយើងរឹងមាំ ហើយសុខភាពផ្លូវចិត្តក៏ល្អប្រសើរដូចគ្នា ជាពិសេសជួយបង្កើនថាមពលខួរក្បាល សម្រួលដល់សរសៃឈាមបេះដូង ជួយសម្រកទម្ងន់ និងសម្រស់ស្រស់ថ្លាពីខាងក្នុងផងដែរ។ កាលណាយើងហាត់ប្រាណបែកញើសវាជួយសម្រួលដល់អារម្មណ៍យើងឲ្យល្អ និងជួយបញ្ចេញនូវសារជាតិពុលដែលមាននៅក្នុងខ្លួនយើង។ ពេលវេលាដ៏ល្អបំផុតចំពោះការហាត់ប្រាណគឺនៅពេលព្រឹក។


៤.​ កម្លាំងចិត្ត




សូមរៀនផ្ដល់ក្ដីស្រឡាញ់ឲ្យខ្លួនឯង ដោយការលើកទឹកចិត្តឲ្យខ្លួនឯង និងផ្ដល់ចំណេះដឹងដល់ខ្លួនឯងតាមរយៈការមើល ការស្ដាប់ ការអាន នូវព័ត៌មានល្អនិងមានប្រយោជន៍ដល់សុខភាពផ្លូវចិត្ត។ កាលណាដែលយើងមានសុខភាពផ្លូវចិត្តល្អប្រព័ន្ធការពារខ្លាំង វាជួយយើងកាត់បន្ថយពីភាពតានតឹងបាន។ មួយវិញទៀតចូរបើកចិត្តឲ្យទូលាយចេះផ្ដល់នូវក្ដីស្រឡាញ់ និងកម្លាំងចិត្តចំពោះមនុស្សនៅជុំវិញអ្នកដូចគ្នា ព្រោះមនុស្សមួយចំនួនពិតជាត្រូវការទទួលបានក្ដីស្រឡាញ់ និងការលើកទឹកចិត្តពីអ្នកដទៃ ដែលជាមូលហេតុជួយធ្វើឲ្យផ្លូវចិត្តគាត់ជៀសពីហានិភ័យ និងបញ្ហាបាក់ទឹកចិត្តបានផងដែរ៕


អត្ថបទដកស្រង់ ជម្រើសស្រ្តីឆ្នើម

Comentarios


Subscribe to BrainStorm newsletter

I'm a title. ​Click here to edit me.

Thanks for submitting!

  • Twitter
  • Facebook
  • Linkedin

© 2023 by BrainStorm. Proudly created with Wix.com

bottom of page