top of page

អ្វីដែលខ្ញុំចង់ផ្លាស់ប្ដូរ

Updated: Aug 15, 2021

លើលោកនេះគ្រប់យ៉ាងសុទ្ធតែអាចប្រែប្រួលគ្រប់ពេលវេលា។ ឯមនុស្សគ្រប់គ្នាក៏ត្រូវរៀនផ្លាស់ប្ដូរ តាមស្ថានភាពជាក់ស្ដែងនៃការរស់នៅដូចគ្នាដែរ។ យើងមិនអាចឃាត់ពេលវេលា ក៏មិនអាចរស់នៅក្នុងអតីតកាលដែរ បើទោះបីជារឿងរ៉ាវកន្លងហួស ប្រកបទៅដោយសុភមង្គល ភាពរីករាយ ឬការឈឺចាប់ យ៉ាងណាក្ដី។ ជីវិតមនុស្សម្នាក់ៗត្រូវតែទៅមុខ ដួលហើយងេីបឡើងសាជាថ្មីម្ដងទៀត ព្រោះគ្មានអ្វីសំខាន់ជាងការរៀនអភិវឌ្ឍខ្លួនឯងម្ដងបន្តិចៗរហូតក្លាយជាមនុស្សរឹងមាំ។




គ្រប់ពេលខ្ញុំជួបបញ្ហាក្នុងជីវិតខ្ញុំក៏សោកសៅ ប៉ុន្តែខ្ញុំព្យាយាមលេីកទឹកចិត្តខ្លួនឯងថា រាល់បញ្ហាទាំងទ្បាយសុទ្ធតែជាឱកាសអភិវឌ្ឍខ្លួនឯងទៅមួយកម្រិតទៀត។ ហេតុនេះយេីងគួរតែហ៊ានប្រឈមមុខ និងរកមធ្យោបាយផ្លាស់ប្ដូរខ្លួនឯង ដោយបញ្ឈប់សកម្មភាព៤ចំណុច÷


១. ឈប់រស់នៅក្នុងអតីតកាល



អតីតកាល ជាអ្វីដែលកេីតឡេីងរួចទៅហើយ ក្លាយទៅការចងចាំមួយនិងបទពិសោធន៍ជីវិត។


២.ឈប់ខ្វាយខ្វល់ពីអនាគតជ្រុល



អ្នកមិនអាចបញ្ជាអនាគតបានឡេីយ តែអ្នកអាចបង្កើតវាបានដោយការព្យាយាមមិនមែនការដេកព្រួយភ័យទេ។


៣.ឈប់គិតពីរឿងអ្នកដទៃ



គេរស់នៅក្នុងជីវិតគេ កុំបណ្ដោយឲ្យជីវិតគេជិះឥទ្ធិពលមិនល្អដល់យើង។


៤.ឈប់គិតថាខ្លួនឯងអន់ ទៅមិនរួចឲ្យសោះ



ការគិតបែបនេះហេីយទេីបធ្វើឱ្យយើងមិនហ៊ានបញ្ចេញសកម្មភាព រឺ ទេពកោសល្យរបស់ខ្លួន គួរឲ្យស្ដាយជាទីបំផុត។


បន្ទាប់ពីយើងបញ្ឈប់សកម្មភាពដែលផ្ដល់ផលអវិជ្ជមានហើយចូលយើងងាកមករកទម្លាប់ល្អដើម្បីផ្លាស់ប្ដូរខ្លួនឯងឲ្យប្រសើរជាងមុន ៖


១. រស់នៅជាមួយជីវិតដែលមានសុខភាពល្អ ព្រោះសុខភាពពិតជាសំខាន់ណាស់មានតម្លៃស្មើជីវិត យេីងត្រូវជ្រើសរើសចំណីអាហារល្អៗមានវីតាមីនខ្ពស់ជួយដល់រាងកាយ។


២. បង្កើតទម្លាប់វិជ្ជមានល្អៗ ដោយធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ដែលមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ និងមនុស្សជុំវិញខ្លួន ។


៣.សិក្សាពីខ្លួនឯង ដោយស្វែងយល់ពីខ្លួនឯងឲ្យបានច្រើន ជាពិសេសរៀនរស់នៅជាមួយខ្លួនឯង លើកលែងទោសឲ្យខ្លួនឯង ស្រឡាញ់យកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើនៗ។


៤.បណ្ដោយខ្លួនឲ្យស្គាល់ពីពិភពលោកដ៏ធំមួយនេះ ដោយហ៊ានចាកចេញពីភាពងងឹត ឯកា សោកសៅ ហើយឆ្ពោះទៅជាមួយមនុស្សដែលអាចដឹកដៃយើងរីកចម្រើនទាំងអស់គ្នា៕


អត្ថបទស្រាវជ្រាវ ជម្រើសស្រ្តីឆ្នើម

កញ្ញា លន់ រតនា

Comments


Subscribe to BrainStorm newsletter

I'm a title. ​Click here to edit me.

Thanks for submitting!

  • Twitter
  • Facebook
  • Linkedin

© 2023 by BrainStorm. Proudly created with Wix.com

bottom of page